សូរ៉ា 2 · ជូស 1

Al-Baqarah · 2:106

۞ مَا نَنْسَخْ مِنْ آيَةٍ أَوْ نُنْسِهَا نَأْتِ بِخَيْرٍ مِنْهَا أَوْ مِثْلِهَا ۗ أَلَمْ تَعْلَمْ أَنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

អាយ៉ាត់ណាក៏ដោយដែលយើងបានផ្លាស់ប្ដូរ ឬធ្វើឱ្យ អ្នក(មូហាំម៉ាត់)ភេ្លចវានោះ គឺយើងបាននាំមកនូវអ្វីដែលល្អជាង នេះ ឬប្រហែលគ្នានឹងវា។ តើអ្នកមិនដឹងទេឬថា អល់ឡោះពិតជា មានអានុភាពលើអ្វីៗទាំងអស់?

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ថា ពិតណាស់ នៅពេលដែលទ្រង់ដកយកក្បួនច្បាប់នៃវាក្យខណ្ឌណាមួយនៃគម្ពីរគួរអាន ឬដកយកពាក្យពេចន៍ណាមួយ ដោយធ្វើឲ្យឲ្យមនុស្សភ្លេចវានោះ គឹទ្រង់បាននាំមកនូវអ្វីដែលមានប្រយោជន៍ជាងវា(វាក្យខណ្ឌដែលទ្រង់បានដកយកនោះ) ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ឬវាក្យខណ្ឌដែលប្រហាក់ប្រហែលនឹងវា។ នោះគឺដោយសារការជ្រាបដឹង និងគតិបណ្ឌិតរបស់ទ្រង់។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)បានដឹងហើយថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ ដូចនេះ ទ្រង់ធ្វើនូវអ្វីដែលទ្រង់ប្រាថ្នា ហើយទ្រង់កាត់សេចក្តីតាមអ្វីដែលទ្រង់មានចេតនា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់