សូរ៉ា 2 · ជូស 1
Al-Baqarah · 2:98
مَنْ كَانَ عَدُوًّا لِلَّهِ وَمَلَائِكَتِهِ وَرُسُلِهِ وَجِبْرِيلَ وَمِيكَالَ فَإِنَّ اللَّهَ عَدُوٌّ لِلْكَافِرِينَ
អ្នកណាដែលចាត់ទុកអល់ឡោះ និងបណ្ដាម៉ាឡាអីកាត់ របស់ទ្រង់ និងបណ្ដាអ្នកនាំសាររបស់ទ្រង់ និងជីព្រីល និងមីកាអីល ជាសត្រូវនោះ ពិតប្រាកដណាស់អល់ឡោះគឺជាសត្រូវនឹងពួកដែលប្រឆាំង។
តាហ្វសៀរ
ជនណាហើយដែលបានចាត់ទុកអល់ឡោះ បណ្តាម៉ាឡាអីកាត់របស់ទ្រង់ បណ្តាអ្នកនាំសាររបស់ទ្រង់ និងបានចាត់ទុកម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់ទាំងពីររូប គឺម៉ាឡាអ៊ីកាត់ជីព្រីល(ការព្រីយ៉ែល) និងម៉ាឡាអ៊ីកាត់មីកាអែលជាសត្រូវនោះ ពិតប្រាកដណាស់ អល់ឡោះជាសត្រូវនឹងពួកដែលប្រឆាំងក្នុងចំណោមពួកអ្នក និងពួកប្រឆាំងផ្សេងទៀតក្រៅពីពួកអ្នក។ ហើយជនណាហើយដែលអល់ឡោះ គឺជាសត្រូវនឹងគេនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់យ៉ាងពិតប្រាកដ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល