សូរ៉ា 2 · ជូស 1

Al-Baqarah · 2:95

وَلَنْ يَتَمَنَّوْهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ

ហើយពួកគេនឹងមិនទទូចចង់ស្លាប់ជាដាច់ខាតដោយសារ តែដៃរបស់ពួកគេបានប្រព្រឹត្ដនូវទោសកំហុសកន្លងមក។ ហើយ អល់ឡោះដឹងបំផុតចំពោះពួកដែលបំពាន។

តាហ្វសៀរ

ពួកគេនឹងមិនប្រថ្នាចង់ស្លាប់ជាដាច់ខាត ដោយសារតែក្នុងឆាកជីវិត(ក្នុងលោកិយ)របស់ពួកគេ ពួកគេបានប្រឆាំងនឹងអល់ឡោះ និងបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានកែប្រែគម្ពីរទាំងឡាយរបស់ទ្រង់ថែមទៀត។ ហើយអល់ឡោះដឹងបំផុតចំពោះពួកដែលបំពានក្នុងចំណោមពួកគេ និងអ្នកផ្សេងក្រៅពីពួកគេ ហើយអល់ឡោះនឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើដែលពួកគេបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់