សូរ៉ា 2 · ជូស 1
Al-Baqarah · 2:96
وَلَتَجِدَنَّهُمْ أَحْرَصَ النَّاسِ عَلَىٰ حَيَاةٍ وَمِنَ الَّذِينَ أَشْرَكُوا ۚ يَوَدُّ أَحَدُهُمْ لَوْ يُعَمَّرُ أَلْفَ سَنَةٍ وَمَا هُوَ بِمُزَحْزِحِهِ مِنَ الْعَذَابِ أَنْ يُعَمَّرَ ۗ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ
ហើយពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)នឹងជួបប្រទះ ពួកគេ(យ៉ាហ៊ូទី)ជាមនុស្សដែលលោភលន់បំផុតក្នុងការរស់នៅនិងជាមនុស្សលោភលន់ជាងពួកដែលធ្វើស្ហីរិកទៅទៀត។ ពួកគេម្នាក់ៗប្រាថ្នាចង់បានអាយុរបស់គេរហូតដល់មួយពាន់ឆ្នាំ។ ទោះបីជាអាយុរបស់គេវែងយ៉ាងនេះក៏ដោយ ក៏មិនអាចធ្វើឱ្យគេគេច ផុតពីទារុណកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះឃើញ បំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។
តាហ្វសៀរ
ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ពិតជានឹងឃើញថា ពួកយូដាជាមនុស្សដែលលោភលន់បំផុតក្នុងជីវិតរស់នៅរបស់ពួកគេ ទោះបីជាវាគួរឲ្យស្អប់ខ្ពើមនិងអាម៉ាស់យ៉ាងណាក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេគឺជាមនុស្សដែលលោភលន់ជាងពួកមុស្ហរីគីន(ពួកពហុទេពនិយម)ដែលមិនមានជំនឿនឹងការពង្រស់មនុស្សឲ្យរស់ឡើងវិញ និងការជំនុំជម្រះ(នៅថ្ងៃបរលោក)ទៅទៀត ខណៈដែលពួកគេ គឺជាពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ) ហើយពួកគេជំនឿចំពោះការពង្រស់មនុស្សឲ្យរស់ឡើងវិញ និងជំនុំជម្រះ(នៅថ្ងៃបរលោក)ផងនោះ។ ជាការពិតណាស់ ពួកគេម្នាក់ៗពេញចិត្តចង់បានអាយុវែងរហូតដល់មួយពាន់ឆ្នាំ។ ប៉ុន្តែទោះបីជាអាយុរបស់គេវែងយ៉ាងណាក៏ដោយ ក៏គេមិនអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះមហាជ្រាបដឹង និងមហាឃើញបំផុតពីទង្វើរបស់ពួកគេ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងចំពោះពួកគេវិញចំពោះទង្វើដែលពួកគេបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល