សូរ៉ា 2 · ជូស 1

Al-Baqarah · 2:94

قُلْ إِنْ كَانَتْ لَكُمُ الدَّارُ الْآخِرَةُ عِنْدَ اللَّهِ خَالِصَةً مِنْ دُونِ النَّاسِ فَتَمَنَّوُا الْمَوْتَ إِنْ كُنْتُمْ صَادِقِينَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើលំនៅដ្ឋាននា ថ្ងៃបរលោក(ឋានសួគ៌)របស់អល់ឡោះ សម្រាប់តែពួកអ្នកមិនមែនសម្រាប់អ្នកដទៃទេនោះ ដូចេ្នះចូរពួកអ្នកទទូចចង់ស្លាប់ចុះប្រសិនបើការអះអាងរបស់ពួកអ្នកត្រឹមត្រូវមែននោះ។

តាហ្វសៀរ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើឋានសួគ៌នៅថ្ងៃបរលោកគឺសម្រាប់តែពួកអ្នក(ឱពួកយូដា) ដោយគ្មានអ្នកណាផ្សេងក្រៅពីពួកអ្នកអាចចូលបាននោះ ចូរពួកអ្នកប្រាថ្នាចង់ស្លាប់និងសុំឲ្យឆាប់ស្លាប់ចុះ ដើម្បីឲ្យពួកអ្នកឆាប់ទទួលបានកន្លែងនេះ(ឋានសួគ៌) ហើយពួកអ្នកនឹងបានសម្រាកពីបន្ទុកនៃជីវិតលោកិយនិងទុក្ខសោកនានា(ក្នុងលោកិយ) ប្រសិនបើការអះអាងរបស់ពួកអ្នកពិតជាត្រឹមត្រូវមែននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់