សូរ៉ា 2 · ជូស 1

Al-Baqarah · 2:93

وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُمْ بِقُوَّةٍ وَاسْمَعُوا ۖ قَالُوا سَمِعْنَا وَعَصَيْنَا وَأُشْرِبُوا فِي قُلُوبِهِمُ الْعِجْلَ بِكُفْرِهِمْ ۚ قُلْ بِئْسَمَا يَأْمُرُكُمْ بِهِ إِيمَانُكُمْ إِنْ كُنْتُمْ مُؤْمِنِينَ

ហើយ(ចូរចងចាំ) នៅពេលដែលយើងបានដាក់កិច្ចសន្យា លើពួកអ្នក ហើយយើងបានលើកភ្នំតួរពីលើពួកអ្នក (ដោយបញ្ជាថា) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជានូវអ្វីដែលយើងបានផ្ដល់ ឱ្យពួកអ្នក(គម្ពីរតាវរ៉ត) ហើយចូរពួកអ្នកស្ដាប់។ ពួកគេបានឆ្លើយថាៈ ពួកយើងបានស្ដាប់ឮ តែពួកយើងមិនបានប្រតិបត្ដិតាមទេ។ហើយចិត្ដរបស់ពួកគេបានដក់ជាប់នឹងរូបសំណាកកូនគោ ដោយសារ តែការគ្មានជំនឿរបស់ពួកគេ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អាក្រក់បំផុតដែលជំនឿរបស់ពួកអ្នកបង្គាប់ឱ្យពួកអ្នកធ្វើដូចនេះ។ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ(នឹងគម្ពីរតាវរ៉ត)មែននោះ (ហេតុអ្វីបានជាពួកអ្នកធ្វើដូច្នោះ?)។

តាហ្វសៀរ

ហើយចូរពួកអ្នកចងចាំ នៅពេលដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកឲ្យដើរតាមព្យាការីមូសា និងទទួលយកនូវអ្វីគាត់ដែលបានពាំនាំមកពីអល់ឡោះ។ ហើយយើងបានលើកភ្នំតួរពីលើពួកអ្នកដើម្បីជាការបន្លាចដល់ពួកអ្នក។ យើងបានមានបន្ទូលទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកទទួលយក(ប្រកាន់ខ្ជាប់)ចុះនូវអ្វីដែលយើងបានផ្តល់ឲ្យពួកអ្នកនៃគម្ពីរតាវរ៉តដោយម៉ឺងម៉ាត់និងយកចិត្តទុកដាក់ ព្រមទាំងស្តាប់តាម ដោយការទទួលយកនិងអនុវត្តតាមវា។ បើមិនដូច្នោះទេ យើងនឹងទម្លាក់ភ្នំទៅលើពួកអ្នកវិញ។ ពេលនោះ ពួកអ្នកបានតបថាៈ ពួកយើងបានលឺនឹងត្រចៀករបស់ពួកយើងហើយ តែពួកយើងមិនអនុវត្តតាមឡើយ។ ហើយដោយសារតែភាពគ្មានជំនឿរបស់ពួកគេបែបនេះហើយ ទើបធ្វើឲ្យការគោរពសក្ការៈចំពោះរូបសំណាក់កូនគោ នៅតែមាននៅក្នុងដួងចិត្តរបស់ពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ ពិតជាអាក្រក់បំផុតចំពោះអ្នកដែលបានប្រើពួកអ្នកឲ្យមានជំនឿ(លើការគោរពសក្ការៈចំពោះរូបសំណាក់កូនគោ)បែបនេះ ដែលវាជាប្រឆាំងនឹងអល់ឡោះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ ពីព្រោះ ការមានជំនឿដ៏ពិតប្រាកដ គឺគ្មានការប្រឆាំងឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់