សូរ៉ា 2 · ជូស 1

Al-Baqarah · 2:92

۞ وَلَقَدْ جَاءَكُمْ مُوسَىٰ بِالْبَيِّنَاتِ ثُمَّ اتَّخَذْتُمُ الْعِجْلَ مِنْ بَعْدِهِ وَأَنْتُمْ ظَالِمُونَ

ហើយជាការពិតណាស់ មូសាបាននាំមកឱ្យពួកអ្នកនូវ ភស្ដុតាងច្បាស់លាស់ជាច្រើន។ ក្រោយមកនៅពេលដែលមូសា មិននៅ ពួកអ្នកបានយករូបសំណាកកូនគោមកគោរពសក្ការៈ ហើយពួកអ្នកគឺជាពួកដែលបំពាន។

តាហ្វសៀរ

ជាការពិតណាស់ អ្នកនាំសាររបស់ពួកអ្នក(អម្បូរអ៊ីស្រាអែល) គឺព្យាការីមូសាបាននាំមកឲ្យពួកអ្នកនូវសញ្ញាភស្តុតាងជាច្រើនយ៉ាងច្បាស់លាស់ ដែលបញ្ជាក់ពីសច្ចភាពរបស់គាត់។ បន្ទាប់មក ពួកអ្នកបែរជាយករូបសំណាក់កូនគោមកធ្វើជាព្រះដើម្បីគោរពសក្ការៈក្រោយពីព្យាការីមូសាបានចាកចេញទៅកាន់កន្លែងណាត់ជួបម្ចាស់របស់គាត់ទៅវិញ។ ហើយពួកអ្នក គឺជាពួកដែលបបំពានដោយសារតែការធ្វើស្ហ៊ីរិក(ពហុទេពនិយម)របស់ពួកអ្នកចំពោះអល់ឡោះ ខណៈដែលទ្រង់គឺជាម្ចាស់តែមួយអង្គគត់ដែលសាកសមទទួលបានការគោរពសក្ការៈ ពុំមែនអ្នកផ្សេងក្រៅពីទ្រង់ឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់