សូរ៉ា 2 · ជូស 1

Al-Baqarah · 2:9

يُخَادِعُونَ اللَّهَ وَالَّذِينَ آمَنُوا وَمَا يَخْدَعُونَ إِلَّا أَنْفُسَهُمْ وَمَا يَشْعُرُونَ

ពួកគេកំពុងតែបោកបញ្ឆោតអល់ឡោះ និងបណ្ដាអ្នកដែល មានជំនឿ។ ផ្ទុយទៅវិញពួកគេកំពុងតែបោកបញ្ឆោតខ្លួនឯង តែ ពួកគេមិនដឹងខ្លួនឡើយ។

តាហ្វសៀរ

ដោយសារភាពល្ងង់ខ្លៅរបស់ពួកគេទើបពួកគេគិតថា ជាការពិតណាស់ ពួកគេកំពុងតែបោកប្រាស់អល់ឡោះនិងបណ្ដាអ្នកដែលមានជំនឿ តាមរយៈការបង្ហាញពីសេចក្តីជំនឿ និងលាក់បាំងនូវភាពគ្មានជំនឿ (ខណៈដែលជាក់ស្តែង ពួកគេកំពុងតែបោកបញ្ឆោតខ្លួនឯងតែប៉ុណ្ណោះ) ក៏ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ ពីព្រោះអល់ឡោះដឹងពីការសម្ងាត់និងប្រការដែលគេលាក់បាំង។ ហើយជាការពិតណាស់ ទ្រង់បានបង្ហាញប្រាប់ដល់អ្នកមានជំនឿអំពីលក្ខណៈសម្បត្ដិ និងស្ថានភាពរបស់ពួកគេ(ពួកពុតត្បុត)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់