សូរ៉ា 2 · ជូស 1

Al-Baqarah · 2:10

فِي قُلُوبِهِمْ مَرَضٌ فَزَادَهُمُ اللَّهُ مَرَضًا ۖ وَلَهُمْ عَذَابٌ أَلِيمٌ بِمَا كَانُوا يَكْذِبُونَ

-នៅក្នុងចិត្ដរបស់ពួកគេគឺមានជម្ងឺ(មន្ទិលសង្ស័យ)។ ដូចេ្នះ អល់ឡោះបានបន្ថែមជម្ងឺនេះលើពួកគេថែមទៀត ហើយ ពួកគេនឹងទទួលទារុណក-ម្មយ៉ាងឈឺចាប់ដោយសារតែពួកគេបាន ភូតកុហក។

តាហ្វសៀរ

មូលហេតុនោះ គឺដោយសារតែនៅក្នុងចិត្តពួកគេមានភាពមន្ទិលសង្ស័យ ហើយអល់ឡោះបានបន្ថែមការមន្ទិលសង្ស័យទៅលើភាពមន្ទិលសង្ស័យរបស់ពួកគេថែមទៀត ពីព្រោះការតបស្នង គឺទៅអាស្រ័យទៅតាមទង្វើដែលគេបានសាង។ ហើយសម្រាប់ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុតនៅក្នុងឋាននរកបាតក្រោមបង្អស់ ដោយសារតែការភូតកុហករបស់ពួកគេទៅលើអល់ឡោះនិងទៅលើមនុស្សលោក ហើយនិងការបដិសេធរបស់ពួកគេចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់