សូរ៉ា 2 · ជូស 1
Al-Baqarah · 2:8
وَمِنَ النَّاسِ مَنْ يَقُولُ آمَنَّا بِاللَّهِ وَبِالْيَوْمِ الْآخِرِ وَمَا هُمْ بِمُؤْمِنِينَ
ហើយមានមនុស្សមួយចំនួន(ពួកពុតត្បុត)និយាយថាៈ ពួកយើងបានជឿលើអល់ឡោះនិងថ្ងៃបរលោក ខណៈដែលពួកគេមិនមែនជាអ្នកមានជំនឿ។
តាហ្វសៀរ
ហើយក្នុងចំណោមមនុស្សលោក គឺមានមនុស្សមួយក្រុមដែលពួកគេអះអាងថា ពួកគេជាអ្នកមានជំនឿ។ ពួកគេនិយាយបែបនេះតែនឹងអណ្តាតរបស់ពួកគេប៉ុណ្ណោះដោយសារតែខ្លាចគេប៉ះពាល់ទៅលើអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេ ខណៈដែលធាតុពិត ពួកគេគឺជាពួកដែលមិនមានជំនឿឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល