សូរ៉ា 2 · ជូស 1
Al-Baqarah · 2:7
خَتَمَ اللَّهُ عَلَىٰ قُلُوبِهِمْ وَعَلَىٰ سَمْعِهِمْ ۖ وَعَلَىٰ أَبْصَارِهِمْ غِشَاوَةٌ ۖ وَلَهُمْ عَذَابٌ عَظِيمٌ
អល់ឡោះបានបោះត្រាភ្ជិតលើចិត្ដរបស់ពួកគេ និងត្រចៀក របស់ពួកគេ ហើយនិងនៅលើភ្នែករបស់ពួកគេមានរបាំង ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
តាហ្វសៀរ
នោះគឺដោយសារតែអល់ឡោះជាម្ចាស់បានបោះត្រា និងបិទចិត្ដរបស់ពួកគេចំពោះប្រការខុសឆ្គងដែលមាននៅក្នុងវា ហើយទ្រង់បានបោះត្រាទៅលើត្រចៀករបស់ពួកគេ ដោយពួកគេស្តាប់មិនលឺនូវការពិតនោះឡើយ និងបានដាក់នៅលើភ្នែករបស់ពួកគេនូវរបាំងដោយពួកគេមិនអាចមើលឃើញការពិតឡើយ ខណៈដែលការពិតនោះច្បាស់ក្រឡែត(ចំពោះពួកគេ)។ ហើយពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល