សូរ៉ា 2 · ជូស 1
Al-Baqarah · 2:89
وَلَمَّا جَاءَهُمْ كِتَابٌ مِنْ عِنْدِ اللَّهِ مُصَدِّقٌ لِمَا مَعَهُمْ وَكَانُوا مِنْ قَبْلُ يَسْتَفْتِحُونَ عَلَى الَّذِينَ كَفَرُوا فَلَمَّا جَاءَهُمْ مَا عَرَفُوا كَفَرُوا بِهِ ۚ فَلَعْنَةُ اللَّهِ عَلَى الْكَافِرِينَ
ហើយនៅពេលដែលគម្ពីរមួយពីអល់ឡោះ(គម្ពីរគួរអាន)បានមកដល់ពួកគេដែលជាការបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេ(គម្ពីរតាវរ៉តនិងគម្ពីរអីញជីល)ទោះបីកាលពីមុនពួកគេបានបួងសួងសុំពីអល់ឡោះ(ឱ្យបញ្ជូនមូហាំម៉ាត់មក)ឱ្យឈ្នះលើពួក ដែលបានប្រឆាំង ហើយនៅពេលដែលអ្នកនាំសារ(មូហាំម៉ាត់)បាន មកដល់ដូចដែលពួកគេធ្លាប់បានដឹង ពួកគេបែរជាប្រឆាំងចំពោះគាត់ទៅវិញ។ ដូចេ្នះ បណ្ដាសារបស់អល់ឡោះគឺសម្រាប់ពួកដែល ប្រឆាំង។
តាហ្វសៀរ
ហើយនៅពេលដែលគម្ពីរគួអានដែលមកពីអល់ឡោះបានមកដល់ពួកគេ ហើយដែលវាស្របទៅនឹងអ្វីដែលមាននៅក្នុងគម្ពីតាវរ៉ត និងគម្ពីអ៊ិញជីលនៅក្នុងមូលដ្ឋានដើមដ៏ត្រឹមត្រូវ ខណៈដែលមុននឹងគេបញ្ចុះគម្ពីរគួរអានមក ពួកគេបាននិយាយថាៈ ពួកយើងនឹងទទួលបានជ័យជម្នះទៅលើពួកមុស្ហរីគីន(ពួកពហុទេពនិយម)នៅពេលដែលគេបានតែងតាំងព្យាការីម្នាក់មកកាន់ពួកយើង ហើយពួកយើងមានជំនឿលើគាត់ និងគោរពតាមគាត់។ តែពេលដែលគម្ពីរគួរអាននិងព្យាការីមូហាំម៉ាត់បានមកដល់ពួកគេ ដែលមានលក្ខណៈសម្បត្តិដូចដែលពួកគេបានស្គាល់ និងដូចការពិតដែលពួកគេបានដឹងនោះ ពួកគេបែរជាប្រឆាំងនឹងគាត់ទៅវិញ។ ដូច្នេះ បណ្តាសារបស់អល់ឡោះគឺធ្លាក់ទៅលើពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល