សូរ៉ា 2 · ជូស 1

Al-Baqarah · 2:90

بِئْسَمَا اشْتَرَوْا بِهِ أَنْفُسَهُمْ أَنْ يَكْفُرُوا بِمَا أَنْزَلَ اللَّهُ بَغْيًا أَنْ يُنَزِّلَ اللَّهُ مِنْ فَضْلِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ ۖ فَبَاءُوا بِغَضَبٍ عَلَىٰ غَضَبٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُهِينٌ

តើអាក្រក់ប៉ុណ្ណាទៅដែលពួកគេបានលក់ខ្លួនរបស់ពួកគេដោយពួកគេប្រឆាំងនឹងអ្វីដែលអល់ឡោះបានបញ្ចុះ (គម្ពីរគួរអាន) ដោយសារតែការច្រណែននឹងការបញ្ចុះរបស់អល់ឡោះនូវការប្រោសប្រទានរបស់ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់។ ហើយពួកគេបានទទួលនូវការខឹងសម្បាម្ដង ហើយម្ដងទៀត(ពីអល់ឡោះ)។ ហើយសម្រាប់ពួកដែលប្រឆាំងគឺទារុណកម្មយ៉ាងអាម៉ាស់បំផុត។

តាហ្វសៀរ

គឺអាក្រក់បំផុតអ្នកដែលបានផ្លាស់ប្តូរជំនឿរបស់ពួកគេចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ដោយពួកគេបានប្រឆាំងចំពោះអ្វីដែលអល់ឡោះបានបញ្ចុះ និងបដិសេធចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់ដោយការបំពាននិងកាច្រណែនឈ្មានីស ដោយសារតែទ្រង់បានផ្តល់ភាពជាព្យាការីនិងបញ្ចុះគម្ពីរគួរអានឲ្យព្យាការីមូហាំម៉ាត់នោះ។ ដូចនេះ ពួកគេសាកសមហើយនឹងទទួលនូវការខឹងសម្បារពីអល់ឡោះទ្វេរដង ដោយសារតែការប្រឆាំងរបស់ពួកគេចំពោះព្យាការីមូហាំម៉ាត់ និងដោយសារការកែប្រែរបស់ពួកគេចំពោះគម្ពីរតាវរ៉តកាលពីមុន។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់នោះនឹងទទួលនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុតនៅថ្ងៃបរលោក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់