សូរ៉ា 2 · ជូស 1

Al-Baqarah · 2:88

وَقَالُوا قُلُوبُنَا غُلْفٌ ۚ بَلْ لَعَنَهُمُ اللَّهُ بِكُفْرِهِمْ فَقَلِيلًا مَا يُؤْمِنُونَ

ហើយពួកគេបាននិយាយថាៈចិត្ដរបស់ពួកយើងត្រូវបានបិទជិត។ផ្ទុយទៅវិញអល់ឡោះទេដែលបានដាក់បណ្ដាសាពួកគេដោយសារតែការប្រឆាំងរបស់ពួកគេនោះ ហើយអ្វីដែលពួកគេជឿ គឹតិចតួចបំផុត។

តាហ្វសៀរ

តាមពិតទៅ លេសដោះសារដែលពួកយូដា(យកមកសំអាង)មិនដើរតាមព្យាការីមូហាំម៉ាត់នោះ គឺពាក្យសម្តីរបស់ពួកគេដែលបាននិយាយថាៈ ពិតប្រាកដណាស់ ចិត្តរបស់ពួកយើងត្រូវបានគេបិទជិត ដោយគ្មានអ្វីឈានទៅដល់វានោះទេអំពីអ្វីដែលអ្នកកំពុងតែនិយាយ ហើយវាក៏មិនយល់នោះដែរ។ តែតាមពិត គឺមិនដូចអ្វីដែលពួកគេបានអះអាងនោះទេ។ ផ្ទុយទៅវិញ អល់ឡោះបានបណ្តេញពួកគេចេញពីក្តីមេត្តាករុណារបស់ទ្រង់ដោយសារតែការប្រឆាំងរបស់ពួកគេ។ ដូច្នោះហើយ ពួកគេមិនមានជំនឿលើអ្វីដែលអល់ឡោះបានបញ្ចុះមកឲ្យពួកគេនោះទេ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់