សូរ៉ា 2 · ជូស 1
Al-Baqarah · 2:85
ثُمَّ أَنْتُمْ هَٰؤُلَاءِ تَقْتُلُونَ أَنْفُسَكُمْ وَتُخْرِجُونَ فَرِيقًا مِنْكُمْ مِنْ دِيَارِهِمْ تَظَاهَرُونَ عَلَيْهِمْ بِالْإِثْمِ وَالْعُدْوَانِ وَإِنْ يَأْتُوكُمْ أُسَارَىٰ تُفَادُوهُمْ وَهُوَ مُحَرَّمٌ عَلَيْكُمْ إِخْرَاجُهُمْ ۚ أَفَتُؤْمِنُونَ بِبَعْضِ الْكِتَابِ وَتَكْفُرُونَ بِبَعْضٍ ۚ فَمَا جَزَاءُ مَنْ يَفْعَلُ ذَٰلِكَ مِنْكُمْ إِلَّا خِزْيٌ فِي الْحَيَاةِ الدُّنْيَا ۖ وَيَوْمَ الْقِيَامَةِ يُرَدُّونَ إِلَىٰ أَشَدِّ الْعَذَابِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
បន្ទាប់មកពួកអ្នកទាំងអស់គ្នាបែរជាកាប់សម្លាប់គ្នាឯងទៅវិញហើយពួកអ្នកបណេ្ដញក្រុមមួយក្នុងចំណោមពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកគេនិងជួយ(សត្រូវ)ប្រឆាំងនឹងពួកគេដោយប្រព្រឹត្ដបាបកម្មនិងរំលោភបំពាន។ប្រសិនបើពួកគេមកជួបពួកអ្នកក្នុងនាមជាឈ្លើយសឹក ពួកអ្នកនឹងលោះពួកគេ ទោះបីការបណេ្ដញ ពួកគេត្រូវបានហាមឃាត់ចំពោះពួកអ្នកក៏ដោយ។ តើពួកអ្នកជឿផ្នែកខ្លះនៃគម្ពីរ(តាវរ៉ត)និងបដិសេធផ្នែកខ្លះទៀតឬ?ដូចេ្នះគ្មានអ្វីដែលជាសំណងសម្រាប់អ្នកដែលប្រព្រឹត្ដដូចនោះក្នុងចំណោមពួកអ្នកក្រៅពីភាពអាម៉ាស់ក្នុងការរស់នៅលើលោកិយនេះឡើយហើយនៅថ្ងៃបរលោកវិញអ្នកនោះនឹងត្រូវអល់ឡោះបញ្ជូនទៅកាន់ទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ហើយអល់ឡោះមិនព្រងើយកន្ដើយអំពីអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដនោះឡើយ។
តាហ្វសៀរ
បន្ទាប់មក ពួកអ្នកបែរជាប្រព្រឹត្តផ្ទុយពីកិច្ចសន្យានោះទៅវិញ ដោយពួកអ្នកកាប់សម្លាប់គ្នាទៅវិញទៅមក ហើយពួកអ្នកបានបណ្តេញក្រុមមួយក្នុងចំណោមពួកអ្នកចេញពីលំនៅឋានរបស់ពួកគេ ដោយជួយសត្រូវប្រឆាំងនឹងពួកគេដោយរំលោភបំពានទៅវិញ។ ហើយប្រសិនបើឈ្លើយសឹកដែលស្ថិតក្នុងដៃសត្រូវបានមកជួបពួកអ្នក ពួកអ្នកនឹងព្យាយាមលោះពួកគេដើម្បីឲ្យពួកគេរួចផុតពីភាពជាឈ្លើយសឹក ខណៈដែលការបណ្តេញពួកគេចេញពីលំនៅឋានរបស់ពួកគេ ត្រូវបានហាមឃាត់ចំពោះពួកអ្នកក៏ដោយ។ តើពួកអ្នកមានជំនឿនឹងប្រការមួយចំនួនដែលមាននៅក្នុងគម្ពីរតាវរ៉ត ដូចជាកាតព្វកិច្ចនៃការលោះឈ្លើយសឹក ហើយពួកអ្នកបដិសេធចំពោះប្រការមួយចំនួនដែលមាននៅក្នុងគម្ពីរតាវរ៉ត ដូចជាការរក្សាអាយុជីវិត និងរារាំងការបណ្តេញគ្នាឯងចេញពីលំនៅឋានរបស់ពួកគេយ៉ាងដូចម្តេច? ហើយសម្រាប់អ្នកដែលអ្នកធ្វើដូច្នោះក្នុងចំណោមពួកអ្នកនោះ គឺគ្មានអ្វីតបស្នងក្រៅពីភាពអាប់ឱន និងភាពអាម៉ាស់នៅក្នុងជីវិតលោកិយនេះនោះទេ។ ចំណេកឯនៅថ្ងៃបរលោកវិញ រូបគេនឹងត្រូវគេត្រលប់ទៅកាន់ទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ ហើយអល់ឡោះមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្តនោះឡើយ។ តាមពិត ទ្រង់ដឹងយ៉ាងច្បាស់ ហើយទ្រង់នឹងតបស្នងទៅចំពោះពួកអ្នកវិញនូវអ្វីដែលពួកអ្នកបានសាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល