សូរ៉ា 2 · ជូស 1

Al-Baqarah · 2:84

وَإِذْ أَخَذْنَا مِيثَاقَكُمْ لَا تَسْفِكُونَ دِمَاءَكُمْ وَلَا تُخْرِجُونَ أَنْفُسَكُمْ مِنْ دِيَارِكُمْ ثُمَّ أَقْرَرْتُمْ وَأَنْتُمْ تَشْهَدُونَ

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកថាៈពួកអ្នកមិនត្រូវបង្ហូរឈាមគ្នានិងមិនត្រូវបណេ្ដញគ្នាឯងចេញពីលំនៅដ្ឋានរបស់ពួកអ្នកឡើយ។ បន្ទាប់មកពួកអ្នកបានទទួលស្គាល់(កិច្ចសន្យា)ដោយពួកអ្នកធ្វើជាសាក្សី។

តាហ្វសៀរ

ហើយចូរពួកអ្នកចងចាំនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់ដែលយើងបានដាក់ទៅពួកអ្នកនៅក្នុងគម្ពីតាវរ៉ត(គម្ពីរតូរ៉ា)ស្តីពីការហាមឃាត់ការបង្ហូរឈាមគ្នាទៅវិញទៅមក និងហាមឃាត់ការបណ្តេញគ្នាឯងចេញពីលំនៅឋានរបស់ពួកគេ។ បន្ទាប់មក ពួកអ្នកបានទទួលស្គាល់នូវកិច្ចសន្យាដែលយើងបានដាក់ទៅលើពួកអ្នក ខណៈដែលពួកអ្នកក៏បានធ្វើជាសាក្សីទៅលើភាពត្រឹមត្រូវរបស់វាផងដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់