សូរ៉ា 2 · ជូស 1

Al-Baqarah · 2:83

وَإِذْ أَخَذْنَا مِيثَاقَ بَنِي إِسْرَائِيلَ لَا تَعْبُدُونَ إِلَّا اللَّهَ وَبِالْوَالِدَيْنِ إِحْسَانًا وَذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَقُولُوا لِلنَّاسِ حُسْنًا وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ثُمَّ تَوَلَّيْتُمْ إِلَّا قَلِيلًا مِنْكُمْ وَأَنْتُمْ مُعْرِضُونَ

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើអំបូរអ៊ីស្រាអែលថាៈពួកអ្នកមិនត្រូវគោរពសក្ការៈចំពោះអ្នក ណាក្រៅពីអល់ឡោះឡើយ ហើយត្រូវធ្វើល្អចំពោះមាតាបិតា និង ញាតិសន្ដាន និងកេ្មងកំព្រា និងអ្នកក្រីក្រ និងត្រូវនិយាយស្ដីល្អជា មួយមនុស្សលោក និងត្រូវប្រតិបត្ដិសឡាត ហើយនិងត្រូវបរិច្ចាគ ហ្សាកាត់។ បន្ទាប់មក ពួកអ្នកបានបែរចេញ(ពីកិច្ចសន្យា) លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ខណៈដែលពួក អ្នកជាអ្នកបែរចេញ។

តាហ្វសៀរ

ហើយចូរពួកអ្នកចងចាំ(ឱអម្បូរអ៊ីស្រាអែល)ពីកិច្ចសន្យាដែលយើងបានដាក់វាទៅលើពួកអ្នកថាៈ ពួកអ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ និងមិនត្រូវគោរពសក្ការៈចំពោះអ្នកណាផ្សេងក្រៅពីទ្រង់រួមជាមួយនឹងទ្រង់ឡើយ ហើយត្រូវធ្វើល្អចំពោះមាតាបិតា ញាតិសន្ដាន កេ្មងកំព្រា និងអ្នកក្រីក្រដែលមានតម្រូវការចាំបាច់ ហើយត្រូវនិយាយស្ដីនូវពាក្យដែលល្អជាមួយមនុស្សលោក ដោយប្រើគ្នាឱ្យធ្វើល្អ និងហាមឃាត់គ្នាពីប្រការអាក្រក់ដោយមិនត្រូវប្រើពាក្យសម្តីគ្រោតគ្រាត គំរោះគំរើយនោះទេ និងត្រូវប្រតិបត្ដិសឡាត(ថ្វាយបង្គំ)ឱ្យបានពេញលេញតាមអ្វីដែលគេបានប្រើពួកអ្នក និងត្រូវបរិច្ចាគហ្សាកាត់ ដោយផ្តល់វាទៅឱ្យអ្នកដែលស័ក្ដិសមនឹងទទួល ដើម្បីជាការជម្រះសម្អាតខ្លួនរបស់ពួកអ្នក។ តែក្រោយពីទទួលកិច្ចបានសន្យានេះហើយ ពួកអ្នកបែរជាងាកចេញ ប្រឆាំង មិនព្រមអនុវត្តន៍តាមកិច្ចសន្យាដែលគេបានដាក់លើពួកអ្នកនេះទៅវិញ លើកលែងតែជនណាដែលអល់ឡោះជាម្ចាស់ទ្រង់បានការពាររូបគេក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ដោយពួកគេបានបំពេញ និងអនុវត្តន៍នូវកិច្ចសន្យានោះ(បានយ៉ាងល្អ)ចំពោះអល់ឡោះជាម្ចាស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់