សូរ៉ា 2 · ជូស 1
Al-Baqarah · 2:86
أُولَٰئِكَ الَّذِينَ اشْتَرَوُا الْحَيَاةَ الدُّنْيَا بِالْآخِرَةِ ۖ فَلَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنْصَرُونَ
អ្នកទាំងនោះគឺជាពួកដែលបានប្ដូរយកការរស់នៅលើ លោកិយនឹងការរស់នៅនាថ្ងៃបរលោក។ ដូចេ្នះ ពួកទាំងនោះមិនត្រូវគេបន្ធូរបន្ថយទារុណកម្មឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។
តាហ្វសៀរ
អ្នកទាំងនោះហើយ គឺជាពួកដែលបានប្តូរយកឆាកជីវិតនៅលើលោកិយនឹងថ្ងៃបរលោក ដោយ(ពួកគេ)ឲ្យតម្លៃលើភាពបណ្តោះអាសន្ន(លោកិយ)ជាងភាពអមតៈ(បរលោក)។ ដូចនេះ គេនឹងមិនបន្ធូរបន្ថយទណ្ឌកម្មចំពោះពួកគេឡើយនៅថ្ងៃបរលោក ហើយពួកគេក៏គ្មានអ្នកដែលជួយពួកគេដែរនៅថ្ងៃនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល