សូរ៉ា 2 · ជូស 1
Al-Baqarah · 2:78
وَمِنْهُمْ أُمِّيُّونَ لَا يَعْلَمُونَ الْكِتَابَ إِلَّا أَمَانِيَّ وَإِنْ هُمْ إِلَّا يَظُنُّونَ
ហើយមានអ្នកខ្លះក្នុងចំណោមពួកគេ(យ៉ាហ៊ូទី)ជាពួក មិនចេះអក្សរ មិនចេះគម្ពីរ(តាវរ៉ត) តែពួកគេជឿតាមការភូត កុហក ហើយពួកគេគ្រាន់តែស្មានប៉ុណ្ណោះ។
តាហ្វសៀរ
ហើយក្នុងចំណោមពួកយូដានោះ មានក្រុមមួយដែលមិនចេះដឹងពីគម្ពីរតាវរ៉តនោះទេក្រៅតែពីចេះសូត្រប៉ុណ្ណោះ ហើយក៏មិនយល់នូវអ្វីដែលវា(គម្ពីរ)បានចង្អុលបង្ហាញនោះដែរ។ ហើយនៅជាមួយពួកគេនោះ គ្មានអ្វីក្រៅតែពីការកុហកបោកប្រាស់ដែលពួកគេបានទទួលបានពីមេៗរបស់ពួកគេឡើយ ដោយពួកគេស្មានថា វានោះហើយជាគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា)ដែលអល់ឡោះបានបញ្ចុះមក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល