សូរ៉ា 2 · ជូស 1
Al-Baqarah · 2:77
أَوَلَا يَعْلَمُونَ أَنَّ اللَّهَ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ
តើពួកគេមិនដឹងទេឬថា អល់ឡោះពិតជាដឹងនូវអ្វីៗ ដែលពួកគេលាក់កំបាំងនិងអ្វីៗដែលពួកគេលាតត្រដាង?
តាហ្វសៀរ
ពួកយូដាទាំងនោះបានដើរលើមាគ៌ានេះ ហាក់ដូចជាពួកគេមិនដឹងថា អល់ឡោះពិតជាដឹងនូវអ្វីៗដែលពួកគេលាក់បាំងនៃពាក្យសំដីនិងទង្វើរបស់ពួកគេ ហើយនិងអ្វីៗដែលពួកគេលាតត្រដាងនោះ។ ហើយទ្រង់នឹងលាតត្រដាងវាឱ្យខ្ញុំបម្រើរបស់ទ្រង់បានឃើញ ហើយនឹងបកអាក្រាតពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល