សូរ៉ា 2 · ជូស 1

Al-Baqarah · 2:76

وَإِذَا لَقُوا الَّذِينَ آمَنُوا قَالُوا آمَنَّا وَإِذَا خَلَا بَعْضُهُمْ إِلَىٰ بَعْضٍ قَالُوا أَتُحَدِّثُونَهُمْ بِمَا فَتَحَ اللَّهُ عَلَيْكُمْ لِيُحَاجُّوكُمْ بِهِ عِنْدَ رَبِّكُمْ ۚ أَفَلَا تَعْقِلُونَ

ហើយនៅពេលដែលពួកគេ(ពួកពុតត្បុតនៃពួកយ៉ាហ៊ូទី)បានជួបបណ្ដាអ្នកមានជំនឿ ពួកគេបាននិយាយថាៈ ពួកយើងក៏បានជឿដូចពួកអ្នកដែរ។ តែនៅពេលដែលពួកគេនៅជាមួយគ្នាគេវិញពួកគេបាននិយាយថាៈ តើពួកអ្នកនិយាយប្រាប់ពួកនោះនូវអ្វីដែលអល់ឡោះបានប្រាប់ពួកអ្នកដើម្បីឱ្យពួកគេធ្វើជាភស្ដុតាងមក ប្រឆាំងនឹងពួកអ្នកវិញនៅចំពោះមុខម្ចាស់របស់ពួកអ្នកឬ? តើពួក អ្នកមិនពិចារណាទេឬ?

តាហ្វសៀរ

ក្នុងចំណោមភាពពុតត្បុតនិងការបោកប្រាសរបស់ពួកយូដានោះ គឺនៅពេលណាដែលពួកគេបានជួបបណ្ដាអ្នកមានជំនឿ ពួកគេទទួលស្គាល់ចំពោះភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់ និងភាពត្រឹមត្រូវនៃសាររបស់គាត់ ហើយដែលមានបញ្ជាក់នៅក្នុងគម្ពីតាវរ៉តផងដែរ។ តែនៅពេលដែលពួកគេនៅជាមួយក្រុមរបស់ពួកគេវិញ ពួកគេបានបន្ទោសគ្នាទៅវិញទៅមកដោយសារតែការទទួលស្គាល់នោះ ពីព្រោះអ្នកមូស្លីមនឹងលើកយកនូវភស្តុតាងនៃការទទួលស្គាល់ពីភាពជាព្យាការីរបស់មូហាំម៉ាត់នោះមកប្រឆាំងនឹងពួកគេវិញ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់