សូរ៉ា 2 · ជូស 1

Al-Baqarah · 2:75

۞ أَفَتَطْمَعُونَ أَنْ يُؤْمِنُوا لَكُمْ وَقَدْ كَانَ فَرِيقٌ مِنْهُمْ يَسْمَعُونَ كَلَامَ اللَّهِ ثُمَّ يُحَرِّفُونَهُ مِنْ بَعْدِ مَا عَقَلُوهُ وَهُمْ يَعْلَمُونَ

តើពួកអ្នក(មានជំនឿ)នៅតែទទូចចង់ឱ្យពួកនោះ(អំបូរ អ៊ីស្រាអែល)ជឿតាមពួកអ្នកទៀតឬ? ខណៈដែលពួកគេមួយចំនួន (ក្រុមអ្នកចេះដឹង)បានស្ដាប់ឮបន្ទូលរបស់អល់ឡោះ រួចមកពួកគេ កែប្រែវាបន្ទាប់ពីពួកគេបានយល់និងដឹងច្បាស់ហើយនោះ។

តាហ្វសៀរ

តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នៅតែទទូចចង់ឱ្យពួកយូដាមានជំនឿ និងឆ្លើយតបចំពោះអ្នកទៀតឬ បន្ទាប់ពីពួកអ្នកបានដឹងពីស្ថានភាពជាក់ស្តែងរបស់ពួកគេនូវភាពចចេសរឹងរូសរបស់ពួកគេហើយនោះ? ពិតណាស់ ក្រុមអ្នកចេះដឹងរបស់ពួកគេមួយចំនួនបានស្ដាប់ឮបន្ទូលរបស់អល់ឡោះដែលបញ្ចុះមកលើពួកគេក្នុងគម្ពីតាវរ៉ត(គម្ពីរតូរ៉ា)។ ក្រោយមក ពួកគេបានកែប្រែពាក្យពេចន៍និងអត្ថន័យរបស់វា បន្ទាប់ពីពួកគេបានយល់ដឹងនិងស្គាល់ច្បាស់ពីវា ហើយពួកគេក៏បានដឹងពីភាពធំធេងនៃបទល្មើសរបស់ពួកគេហើយនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់