សូរ៉ា 2 · ជូស 1

Al-Baqarah · 2:74

ثُمَّ قَسَتْ قُلُوبُكُمْ مِنْ بَعْدِ ذَٰلِكَ فَهِيَ كَالْحِجَارَةِ أَوْ أَشَدُّ قَسْوَةً ۚ وَإِنَّ مِنَ الْحِجَارَةِ لَمَا يَتَفَجَّرُ مِنْهُ الْأَنْهَارُ ۚ وَإِنَّ مِنْهَا لَمَا يَشَّقَّقُ فَيَخْرُجُ مِنْهُ الْمَاءُ ۚ وَإِنَّ مِنْهَا لَمَا يَهْبِطُ مِنْ خَشْيَةِ اللَّهِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ

បន្ទាប់ពីព្រឹត្ដិការណ៍នោះ ចិត្ដរបស់ពួកអ្នកនៅតែរឹងរូសដដែល វាហាក់ដូចជាដុំថ្មឬរឹងជាងដុំថ្មទៅទៀត។ ពិតប្រាកដណាស់ ផ្ទាំងថ្មខ្លះផុសទឹកចេញក្លាយជាទនេ្លជាច្រើន។ ហើយពិតប្រាកដណាស់ ផ្ទាំងថ្មខ្លះទៀតបេ្រះបែកធ្វើឱ្យទឹកហូរចេញក្រៅ។ ហើយពិតប្រាកដណាស់ ផ្ទាំងថ្មខ្លះទៀតធ្លាក់ពីលើភ្នំមកដោយសារតែការកោតខ្លាចអល់ឡោះ។ ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វី ដែលពួកអ្នកកំពុងប្រព្រឹត្ដនោះឡើយ។

តាហ្វសៀរ

បន្ទាប់ពីហេតុការណ៍និងអច្ឆរិយភាពដ៏អស្ចារ្យនេះមក ដួងចិត្ដរបស់ពួកអ្នកនៅតែរឹងរូសដដែល ដែលហាក់ដូចជាដុំថ្ម ឬរឹងជាងដុំថ្មទៅទៀត ពីព្រោះវាមិនអាចកែប្រែស្ថានភាពរបស់វាបានឡើយ។ ចំពោះផ្ទាំងថ្ម វាអាចមានការប្រែប្រួលនិងផ្លាស់ប្តូរ។ មានផ្ទាំងថ្មខ្លះ ផុសទឹកចេញក្លាយជាទនេ្លជាច្រើន។ ផ្ទាំងថ្មខ្លះទៀត ប្រេះបែកធ្វើឱ្យទឹកហូរចេញក្រៅពេសពេញផ្ទៃដី ដែលផ្តល់ផលដល់មនុស្ស និងសត្វ ហើយមានផ្ទាំងថ្មខ្លះទៀតធ្លាក់ពីលើភ្នំដ៏ខ្ពស់មកដោយសារតែការខ្លាចអល់ឡោះ។ តែដួងចិត្តរបស់ពួកអ្នកវិញ គឺមិនដូច្នោះឡើយ។ ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដនោះឡើយ។ ផ្ទុយទៅវិញទ្រង់មហាដឹង និងតបស្នងដល់ពួកអ្នកលើទង្វើរបស់ពួកអ្នក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់