សូរ៉ា 2 · ជូស 1
Al-Baqarah · 2:79
فَوَيْلٌ لِلَّذِينَ يَكْتُبُونَ الْكِتَابَ بِأَيْدِيهِمْ ثُمَّ يَقُولُونَ هَٰذَا مِنْ عِنْدِ اللَّهِ لِيَشْتَرُوا بِهِ ثَمَنًا قَلِيلًا ۖ فَوَيْلٌ لَهُمْ مِمَّا كَتَبَتْ أَيْدِيهِمْ وَوَيْلٌ لَهُمْ مِمَّا يَكْسِبُونَ
ដូចេ្នះភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលសរសេរគម្ពីរ(តាវរ៉ត)ដោយដៃពួកគេផ្ទាល់ រួចនិយាយថាៈ គម្ពីរនេះមកពីអល់ឡោះដើម្បីប្ដូរយកកម្រៃបន្ដិចបន្ដួចនឹងវា។ ហើយភាពវិនាសអន្ដរាយកើតមានចំពោះពួកគេដោយសារតែអ្វីដែលពួកគេបានសរសេរដោយផ្ទាល់ដៃ។ ហើយការវិនាសកើតមានចំពោះពួកគេ ក៏ដោយសារតែកម្រៃដែលពួកគេទទួលបានដែរ។
តាហ្វសៀរ
ដូចនេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្មដ៏ខ្លោចផ្សាគឺកំពុងតែរង់ចាំពួកទាំងនោះ ដែលពួកគេបានសរសេរគម្ពីរដោយដៃពួកគេផ្ទាល់ រួចនិយាយកុហកបោកប្រាស់ថាៈ គម្ពីរនេះ គឺមកពីអល់ឡោះ ដើម្បីប្ដូរការពិតនិងការដើរតាមការចង្អុលបង្ហាញជាមួយនឹងកម្រៃបន្ដិចបន្ដួចនៅក្នុងលោកិយ ដូចជាទ្រព្យសម្បត្តិ និងឋានៈសក្តិ។ ដូចនេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្មដ៏ខ្លោចផ្សា គឺកើតមានចំពោះពួកគេ ដោយសារពួកគេបានសរសេរកុហកទៅលើអល់ឡោះដោយផ្ទាល់ដៃពួកគេ។ ហើយភាពវិនាសអន្ដរាយ និងទណ្ឌកម្មដ៏ខ្លោចផ្សាក៏កើតមានចំពោះពួកគេផងដែរ ក៏ដោយសារតែកម្រៃដែលពួកគេទទួលបាន ដូចជាទ្រព្យសម្បត្តិនិងឋានៈសក្តិនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល