សូរ៉ា 2 · ជូស 1
Al-Baqarah · 2:69
قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّنْ لَنَا مَا لَوْنُهَا ۚ قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ صَفْرَاءُ فَاقِعٌ لَوْنُهَا تَسُرُّ النَّاظِرِينَ
ពួកគេបានបន្ដថាៈ សូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យបញ្ជាក់ ប្រាប់ពួកយើងផងថាៈ តើមេគោនោះមានសម្បុរអ្វី? មូសាបានឆ្លើយថាៈ ទ្រង់បានមានបន្ទូលយ៉ាងច្បាស់ថាៈ មេគោនោះសម្បុរ លឿង ពណ៌របស់វាភ្លឺថ្លាធ្វើឱ្យអ្នកដែលមើលឃើញពេញចិត្ដ។
តាហ្វសៀរ
ពួកគេបានបន្តសួរដេញដោលទៅកាន់ព្យាការីមូសាទៀតថាៈ សូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យបញ្ជាក់ប្រាប់ពួកយើងផងពីពណ៌សម្បុររបស់មេគោនោះ។ ព្យាការីមូសាបានឆ្លើយប្រាប់ពួកគេថាៈ ទ្រង់បានមានបន្ទូលយ៉ាងច្បាស់ថាៈ មេគោនោះមានពណ៌លឿង ពណ៌របស់វាភ្លឺថ្លា ដែលធ្វើឱ្យអ្នកដែលមើលឃើញពេញចិត្ត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល