សូរ៉ា 2 · ជូស 1

Al-Baqarah · 2:68

قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّنْ لَنَا مَا هِيَ ۚ قَالَ إِنَّهُ يَقُولُ إِنَّهَا بَقَرَةٌ لَا فَارِضٌ وَلَا بِكْرٌ عَوَانٌ بَيْنَ ذَٰلِكَ ۖ فَافْعَلُوا مَا تُؤْمَرُونَ

ពួកគេបាននិយាយថាៈ សូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យទ្រង់ បញ្ជាក់ប្រាប់ពួកយើងផងថាៈ តើមេគោនោះមានលក្ខណៈយ៉ាងដូចមេ្ដច? មូសាបានឆ្លើយថាៈ ទ្រង់បានមានបន្ទូលយ៉ាងច្បាស់ថាៈ មេគោនោះមិនចាស់ពេក ហើយក៏មិនកេ្មងពេកដែរ ពោលគឺស្ថិតនៅក្នុងវ័យកណ្ដាល។ ដូចេ្នះ ចូរពួកអ្នកធ្វើតាមអ្វីដែលត្រូវគេបញ្ជាចុះ។

តាហ្វសៀរ

ពួកគេបាននិយាយទៅកាន់ព្យាការីមូសាថាៈ សូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យទ្រង់បញ្ជាក់ប្រាប់ពួកយើងពីលក្ខណៈរបស់មេគោដែលប្រើឱ្យសម្លេះនោះ ថាតើវាមានលក្ខណៈបែបណា? គាត់បានឆ្លើយប្រាប់ពួកគេថាៈ អល់ឡោះបានមានបន្ទូលថា មេគោនោះមិនចាស់ពេក ហើយក៏មិនកេ្មងពេកដែរ ពោលគឺស្ថិតនៅក្នុងវ័យកណ្ដាល។ ដូចេ្នះ ចូរពួកអ្នករួសរាន់អនុវត្តន៍តាមបទបញ្ជាម្ចាស់របស់ពួកអ្នកចុះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់