សូរ៉ា 2 · ជូស 1

Al-Baqarah · 2:67

وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ إِنَّ اللَّهَ يَأْمُرُكُمْ أَنْ تَذْبَحُوا بَقَرَةً ۖ قَالُوا أَتَتَّخِذُنَا هُزُوًا ۖ قَالَ أَعُوذُ بِاللَّهِ أَنْ أَكُونَ مِنَ الْجَاهِلِينَ

ហើយ(ចូរចងចាំ)នៅពេលដែលមូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈពិតប្រាកដណាស់អល់ឡោះបញ្ជា ពួកអ្នកឱ្យ សំឡេះមេគោមួយក្បាល។ពួកគេបានតបវិញថាៈតើអ្នកយកពួកយើងធ្វើជាការលេងសើចឬ?មូសាបានឆ្លើយថាៈខ្ញុំសុំពីអល់ឡោះបញ្ជៀសខ្ញុំកុំឱ្យស្ថិតនៅក្នុងចំណោមពួកដែលល្ងង់ខ្លៅ។

តាហ្វសៀរ

ហើយចូរពួកអ្នកចងចាំនូវរឿងរ៉ាវបុព្វបុរសរបស់ពួកអ្នកចំពោះអ្វីដែលបានកើតឡើងរវាងពួកគេនិងព្យាការីមូសា នៅពេលដែលគាត់(ព្យាការីមូសា)បានប្រាប់ពួកគេពីបទបញ្ជារបស់អល់ឡោះដែលទ្រង់បានបញ្ជាពួកគេឱ្យសម្លេះមេគោមួយក្បាល។ ជំនួសឲ្យការរួសរាន់(ក្នុងការអនុវត្តតាមបទបញ្ជា)ពួកគេបែរជាឆ្លើយតបកវិញ(ដោយជំទាស់)ថាៈ តើអ្នកយកពួកយើងធ្វើជាការលេងសើចឬ? ព្យាការីមូសាបានឆ្លើយតបវិញថាៈ ខ្ញុំសុំពីអល់ឡោះឲ្យបញ្ជៀសខ្ញុំកុំឱ្យស្ថិតក្នុងចំណោមពួកដែលភូតកុហកទៅលើអល់ឡោះ ហើយនិងយកមនុស្សធ្វើជាការលេងសើច។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់