សូរ៉ា 2 · ជូស 1

Al-Baqarah · 2:66

فَجَعَلْنَاهَا نَكَالًا لِمَا بَيْنَ يَدَيْهَا وَمَا خَلْفَهَا وَمَوْعِظَةً لِلْمُتَّقِينَ

ដូចេ្នះ យើងបានបង្កើតទណ្ឌកម្មនេះធ្វើជាគំរូព្រមានដល់ អ្នកជំនាន់នោះ និងអ្នកជំនាន់ក្រោយ ហើយជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

តាហ្វសៀរ

ដូចេ្នះ យើងបានធ្វើឲ្យភូមិស្រុកដែលបំពាននេះ ក្លាយជាគំរូមួយដើម្បីព្រមានដល់អ្នកភូមិស្រុកទាំងឡាយដែលនៅក្បែរនោះ និងជាគំរូមួយសម្រាប់អ្នកជំនាន់ក្រោយផងដែរ ដើម្បីកុំឱ្យពួកគេប្រព្រឹត្តទង្វើដែលសក្តិសម្យនឹងទទួលទណ្ឌកម្មបែបនេះទៀត។ ហើយយើងបានចាត់ទុកវា(ភូមិស្រុកនោះ)ជាការរំលឹកមួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាច ដែលពួកគេខ្លាចទណ្ឌកម្មរបស់អល់ឡោះនិង(ខ្លាច)ការសងសឹករបស់ទ្រង់ចំពោះជនណាដែលបំពានព្រំដែននៃច្បាប់របស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Baqarah 2:66 · Tlawati