សូរ៉ា 2 · ជូស 1

Al-Baqarah · 2:70

قَالُوا ادْعُ لَنَا رَبَّكَ يُبَيِّنْ لَنَا مَا هِيَ إِنَّ الْبَقَرَ تَشَابَهَ عَلَيْنَا وَإِنَّا إِنْ شَاءَ اللَّهُ لَمُهْتَدُونَ

ពួកគេបានបន្ដទៀតថាៈសូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យ ទ្រង់បញ្ជាក់ប្រាប់ពួកយើងបន្ថែមទៀតអំពីលក្ខណៈសម្បត្ដិរបស់ មេគោនោះ ព្រោះមេគោនោះធ្វើឱ្យពួកយើងមិនច្បាស់។ ហើយ ពិតប្រាកដណាស់ បើអល់ឡោះមានចេតនា គឺពួកយើងនឹងទទួលបានការចង្អុលបង្ហាញ។

តាហ្វសៀរ

ក្រោយមក ពួកគេបានបន្ដសួរដេញដោលទៀតថាៈ សូមអ្នកសុំពីម្ចាស់របស់អ្នកឱ្យទ្រង់បញ្ជាក់ប្រាប់ពួកយើងបន្ថែមទៀតអំពីលក្ខណៈសម្បត្ដិរបស់មេគោនោះ ព្រោះលក្ខណៈសម្បត្តិរបស់មេគោដែលបានរៀបរាប់ គឺមានច្រើនដែលធ្វើឱ្យពួកយើងមិនអាចដឹងច្បាស់ថា មួយណានោះទេ។ ហើយពិតប្រាកដណាស់ ប្រសិនបើអល់ឡោះមានចេតនា គឺពួកយើងនឹងទទួលបានការចង្អុលបង្ហាញទៅកាន់មេគោដែលគេទាមទាឱ្យសម្លេះនោះមិនខាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់