សូរ៉ា 2 · ជូស 1

Al-Baqarah · 2:63

وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُمْ بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកហើយយើងបានលើកភ្នំតួរឡើងពីលើពួកអ្នក(អល់ឡោះ បានបញ្ជា ថា) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជានូវអ្វីដែលយើង បានផ្ដល់ឱ្យពួកអ្នក(គម្ពីរតាវរ៉ត) ហើយពួកអ្នកត្រូវចងចាំនូវអ្វី ដែលមាននៅក្នុងគម្ពីរនេះ ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។

តាហ្វសៀរ

ហើយចូរពួកអ្នកចងចាំ នៅពេលដែលយើងបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកអ្នក ដោយ(ឲ្យពួកអ្នក)ត្រូវមានជំនឿលើអល់ឡោះ និងបណ្តាអ្នកនាំសាររបស់ទ្រង់។ ហើយយើងបានលើកភ្នំតួរឡើងពីលើពួកអ្នកដើម្បីបំភ័យដល់ពួកអ្នក និងព្រមានចំពោះជនណាដែលបោះបង់មិនអនុវត្តតាមកិច្ចសន្យានោះ។ អល់ឡោះបានបញ្ជាថាៈ ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជា(អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន)នូវអ្វីដែលយើងបានបញ្ចុះទៅលើពួកអ្នកពួកអ្នកនៃគម្ពីរតាវរ៉ត(គម្ពីរតូរ៉ា) ដោយមិនត្រូវធ្វេសប្រហែសនិងខ្ជិលច្រអូស(ក្នុងការអនុវត្តតាមវា)នោះឡើយ។ ហើយពួកអ្នកត្រូវចងចាំនូវអ្វីដែលមាននៅក្នុងគម្ពីរនេះ និងអនុវត្តតាមវា សង្ឃឹមថាតាមរយៈការធ្វើបែបនេះ ពួកអ្នកនឹងកោតខ្លាចទណ្ឌកម្មរបស់អល់ឡោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់