សូរ៉ា 2 · ជូស 1
Al-Baqarah · 2:64
ثُمَّ تَوَلَّيْتُمْ مِنْ بَعْدِ ذَٰلِكَ ۖ فَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ لَكُنْتُمْ مِنَ الْخَاسِرِينَ
តែក្រោយមកពួកអ្នកបានបែរចេញពីកិច្ចសន្យានោះ។ហើយប្រសិនបើគ្មានការប្រោសប្រទាននិងក្ដីមេត្ដាករុណាពី អល់ឡោះចំពោះពួកអ្នកទេនោះ ពយកអ្នកប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ជាមិនខាន។
តាហ្វសៀរ
តែក្រោយមក ពួកអ្នកបែរជាបានងាកចេញនិងបានប្រឆាំងបន្ទាប់ពីទ្រង់បានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកអ្នករួច។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះចំពោះពួកអ្នកដោយផ្តល់ការអភ័យទោសដល់ពួកអ្នក និងក្តីមេត្តាករុណារបស់ទ្រង់ដោយទទួលយកការសារភាពកំហុសរបស់ពួកអ្នកទេនោះ ពួកអ្នកប្រាកដជានឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ដោយសារតែការបដិសេធ និងការល្មើសនោះជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល