សូរ៉ា 2 · ជូស 1
Al-Baqarah · 2:62
إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَادُوا وَالنَّصَارَىٰ وَالصَّابِئِينَ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَعَمِلَ صَالِحًا فَلَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងពួក យ៉ាហ៊ូទីនិងពួកណាសរ៉នី ហើយនិងពួកសពីអ៊ីន អ្នកណាដែលមានជំនឿលើអល់ឡោះហើយនិងថ្ងៃបរលោកព្រមទាំងបានសាងអំពើល្អ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយចំពោះពួកគេគឺគ្មានការភ័យខ្លាចនិងព្រួយបារម្ភអ្វីឡើយ។
តាហ្វសៀរ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿក្នុងចំណោមប្រជាជាតិនេះ(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) និងបណ្តាអ្នកដែលមានជំនឿក្នុងចំណោមប្រជាជាតិមុនៗ គឺ(ប្រជាជាតិនានា)មុនពេលដែលព្យាការីមូហាំម៉ាត់ត្រូវបានតែងតាំងជាអ្នកនាំសារ ដូចជាពួកយូដា និងពួកគ្រឹស្ទាន ហើយនិងពួកសពីអ៊ីន(ជាអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ពិតណាស់ក្នុងចំណោមពួកគេ ជនណាហើយដែលមានជំនឿយ៉ាងពិតប្រាកដលើអល់ឡោះហើយនិងថ្ងៃបរលោកនោះ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ។ ហើយចំពោះពួកគេ គឺគ្មានការភ័យខ្លាចចំពោះអ្វីដែលពួកគេនឹងប្រឈមមុខនៅថ្ងៃបរលោកនោះទេ ហើយក៏មិនព្រួយបារម្ភចំពោះអ្វីដែលពួកគេបានខកខាននៅលើលោកិយនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល