សូរ៉ា 2 · ជូស 1
Al-Baqarah · 2:59
فَبَدَّلَ الَّذِينَ ظَلَمُوا قَوْلًا غَيْرَ الَّذِي قِيلَ لَهُمْ فَأَنْزَلْنَا عَلَى الَّذِينَ ظَلَمُوا رِجْزًا مِنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ
ប៉ុន្ដែពួកដែលបំពានបានផ្លាស់ប្ដ្ដូរពាក្យដែលអល់ឡោះបាន ប្រាប់ពួកគេទៅជាពាក្យផេ្សង។ ដូចេ្នះយើងបានបញ្ចុះទណ្ឌកម្មពីលើមេឃទៅលើពួកដែលបំពានដោយសារតែពួកគេមិនគោរពតាមបទបញ្ជា (របស់យើង)។
តាហ្វសៀរ
តែសម្រាប់ពួកដែលបំពានក្នុងចំណោមពួកគេវិញ បែរជាផ្លាស់ប្តូរទង្វើ និងកែប្រែពាក្យសម្ដី(ដែលអល់ឡោះបានប្រើពួកគេ) ដោយពួកគេបានចូលដោយវារបែរខ្នង និងបានពោលនូវពាក្យសម្តីផ្សេងពីពាក្យដែលអល់ឡោះទ្រង់បានដាក់បទបញ្ជា(ឲ្យពួកគេពោល)ទៅវិញ។ ដូចនេះ ជាលទ្ធផល គឺអល់ឡោះបានបញ្ចុះទណ្ឌកម្មពីលើមេឃទៅលើពួកដែលបំពានក្នុងចំណោមពួកគេ ដោយសារតែពួកគេបានបំពានព្រំដែននៃច្បាប់ និងមិនគោរពតាមបទបញ្ជា(របស់អល់ឡោះ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល