សូរ៉ា 2 · ជូស 1

Al-Baqarah · 2:60

۞ وَإِذِ اسْتَسْقَىٰ مُوسَىٰ لِقَوْمِهِ فَقُلْنَا اضْرِبْ بِعَصَاكَ الْحَجَرَ ۖ فَانْفَجَرَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَشْرَبَهُمْ ۖ كُلُوا وَاشْرَبُوا مِنْ رِزْقِ اللَّهِ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ

ហើយ(ចូរចងចាំ) នៅពេលដែលមូសាបានសុំឱ្យយើងប្រទានទឹកដល់ក្រុមរបស់គេ ពេលនោះយើងបានបញ្ជាថាៈ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នកចុះ។ ដូចេ្នះ(ពេលដែលមូសាវាយ) ថ្មនោះក៏បានបាញ់ទឹកចេញជាដប់ពីររន្ធ។មនុស្សគ្រប់រូបសុទ្ធតែបានដឹងពីទីកន្លែងដែលត្រូវផឹកទឹករបស់ពួកគេ។ ចូរពួកអ្នកបរិភោគ និង ទទួលទាននូវលាភសក្ការៈរបស់អល់ឡោះចុះ ហើយកុំបំពាននៅលើផែនដីដោយបង្កវិនាសកម្មឱ្យសោះ។

តាហ្វសៀរ

ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែល)ចងចាំ ក្នុងចំណោមឧបការគុណដែលអល់ឡោះបានប្រទានឱ្យពួកអ្នកផងដែរនោះ គឺនៅពេលដែលពួកអ្នកវង្វេងផ្លូវ ហើយពួកអ្នកស្រេកទឺកយ៉ាងខ្លាំង ពេលនោះព្យាការីមូសាបានឱនលំទោនទៅចំពោះម្ចាស់របស់គេ និងបានសុំទ្រង់ឲ្យប្រទានទឹកដល់ពួកអ្នក។ ពេលនោះ យើងក៏បានប្រើឱ្យគេ(ព្យាការីមូសា)វាយថ្មនឹងដំបងរបស់គេ។ នៅពេលដែលគាត់បានវាយដុំថ្មនោះ វាក៏បានបាញ់ទឹកចេញជាដប់ពីររន្ធទៅតាមចំនួនកុលសម្ព័ន្ធរបស់ពួកអ្នក។ ហើយយើងបានបញ្ជាក់ពីទីកន្លែងដែលកុលសម្ព័ន្ធនីមួយៗត្រូវផឹកទឹករបស់ពួកគេដើម្បីកុំឱ្យមានការទាស់ទែងគ្នារវាងពួកគេ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបរិភោគ និងទទួលទាននូវលាភសក្ការៈរបស់អល់ឡោះដែលបានប្រទានឱ្យពួកអ្នកចុះ ដោយពួកអ្នកមិនបាច់ប្រឹងប្រែង និងប្រើកម្លាំងឡើយ ហើយចូរពួកអ្នកកុំបំពាននៅលើផែនដីដោយការបង្កវិនាសកម្មឱ្យសោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់