សូរ៉ា 2 · ជូស 1
Al-Baqarah · 2:58
وَإِذْ قُلْنَا ادْخُلُوا هَٰذِهِ الْقَرْيَةَ فَكُلُوا مِنْهَا حَيْثُ شِئْتُمْ رَغَدًا وَادْخُلُوا الْبَابَ سُجَّدًا وَقُولُوا حِطَّةٌ نَغْفِرْ لَكُمْ خَطَايَاكُمْ ۚ وَسَنَزِيدُ الْمُحْسِنِينَ
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូលថាៈចូរពួកអ្នកចូលទីក្រុងនេះ(ក្រុងយេរ៉ូសាឡឹម) ហើយចូរពួកអ្នក បរិភោគនូវអ្វីៗដែលមាននៅទីនេះដោយរីករាយតាមតែពួកអ្នកត្រូវការ ហើយពួកអ្នកត្រូវចូលតាមទ្វារដោយឱនលំទោននិងប្រើពាក្យសុំទោសយើងនឹងអភ័យទោសឱ្យពួកអ្នកនូវរាល់បាបកម្ម របស់ពួកអ្នក ហើយយើងនឹងបន្ថែម(ផលបុណ្យ)ដល់បណ្ដាអ្នក ដែលសាងអំពើល្អ។
តាហ្វសៀរ
ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែល)ចងចាំនូវឧបការគុណដែលអល់ឡោះបានប្រទានឱ្យពួកអ្នក នៅពេលដែលយើងបានមានបន្ទូលទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកចូលក្នុងពៃទុលមឹកទីស(ក្រុងយេរ៉ូសាឡឹម) ហើយចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែលមាននៅទីនោះដោយរីករាយតាមតែពួកអ្នកត្រូវការចុះ។ ហើយចូរពួកអ្នកចូលដោយឱនលំទោនទៅចំពោះអល់ឡោះ និងបួងសួងសុំទៅកាន់ទ្រង់ដោយពោលថាៈ “ឱម្ចាស់របស់យើង! សូមទ្រង់មេត្តាអភ័យទោសឱ្យពួកយើងនូវរាល់បាបកម្មរបស់ពួកយើងផង” នោះយើងនឹងទទួលយកការបួងសួងរបស់ពួកអ្នក ហើយយើងនឹងបន្ថែមផលបុណ្យដល់បណ្ដាអ្នកដែលសាងអំពើល្អ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល