សូរ៉ា 2 · ជូស 1

Al-Baqarah · 2:57

وَظَلَّلْنَا عَلَيْكُمُ الْغَمَامَ وَأَنْزَلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ ۖ وَمَا ظَلَمُونَا وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ

ហើយយើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកអ្នក ហើយ យើងបានបញ្ចុះ ម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម)និងសត្វក្រួចឱ្យពួកអ្នក។ ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែល យើងបានប្រទានឱ្យពួកអ្នក។ ហើយពួកគេមិនបានធ្វើបាបយើងឡើយ ផ្ទុយទៅវិញពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។

តាហ្វសៀរ

ហើយក្នុងចំណោមឧបការគុណរបស់យើងចំពោះពួកអ្នក(អម្បូរអ៊ីស្រាអែល)ផងដែរ គឺំយើងបានបញ្ជូនពពកឲ្យបាំងជាម្លប់ដល់ពួកអ្នកពីកម្តៅថ្ងៃ ហើយយើងបានបញ្ចុះទៅលើពួកអ្នកអំពីឧបការគុណរបស់យើងនូវភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ និងបក្សីតូចដែលសាច់វាមានរសជាតិឆ្ងាញ់ដែលស្រដៀងនឹងសត្វក្រួច។ ហើយយើងបានមានបន្ទូលទៅកាន់ពួកអ្នកថាៈ ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយតាមរយៈការប្រឆាំង និងការរមិលគុណរបស់ពួកគេចំពោះឧបការគុណនេះ ពួកគេមិនបានធ្វើឱ្យយើងខាតបង់អ្វីបន្តិចឡើយ។ ផ្ទុយទៅវិញ ពួកគេទៅវិញទេដែលបានបំពានលើខ្លួនឯង ដោយខាតបង់នូវផលបុណ្យ និងត្រូវប្រឈមនឹងទណ្ឌកម្មនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់