សូរ៉ា 2 · ជូស 1

Al-Baqarah · 2:54

وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ إِنَّكُمْ ظَلَمْتُمْ أَنْفُسَكُمْ بِاتِّخَاذِكُمُ الْعِجْلَ فَتُوبُوا إِلَىٰ بَارِئِكُمْ فَاقْتُلُوا أَنْفُسَكُمْ ذَٰلِكُمْ خَيْرٌ لَكُمْ عِنْدَ بَارِئِكُمْ فَتَابَ عَلَيْكُمْ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ

ហើយ(ចូរចងចាំ) នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នកពិតជាបានបំពានលើខ្លួនឯង ដោយយករូបសំណាកកូនគោមកគោរពសក្ការៈ។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសចំពោះម្ចាស់របស់ពួកអ្នករួចពួកអ្នកត្រូវសម្លាប់ខ្លួនឯង(ដោយសម្លាប់គ្នាទៅវិញទៅមក)។ការធ្វើដូចេ្នះវាជាការប្រសើរសម្រាប់ពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នក។(បើពួកអ្នកធ្វើបានដូចេ្នះ) ទ្រង់ពិតជាអភ័យទោសឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។

តាហ្វសៀរ

ហើយចូរពួកអ្នកចងចាំ ក្នុងចំណោមឧបការគុណនេះផងដែរ គឺនៅពេលដែលអល់ឡោះបានផ្តល់ការចង្អុលបង្ហាញពួកអ្នកឲ្យធ្វើការសារភាពកំហុសពីការគោរពសក្ការៈរូបសំណាក់កូនគោនោះ ដោយព្យាការីមូសាបានពោលទៅកាន់ពួកអ្នកថាៈ ពួកអ្នកពិតជាបានបំពានលើខ្លួនឯងដោយយករូបសំណាក់កូនគោមកគោរពសក្ការៈធ្វើជាព្រះ។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសនិងវិលត្រឡប់ទៅកាន់(អល់ឡោះ)ម្ចាស់ដែលបង្កើតនិងធ្វើឲ្យពួកអ្នកមានវត្តមានវិញ ដោយពួកអ្នកត្រូវសម្លាប់គ្នាទៅវិញទៅមក។ ការទទួលសារភាពកំហុសបែបនេះ គឺវាល្អប្រសើរសម្រាប់ពួកអ្នកជាងការបន្តស្ថិតក្នុងភាពគ្មានជំនឿដែលនាំទៅរកការស្ថិតនៅជាអមតៈនៅក្នុងឋាននរក។ បើពួកអ្នកបានធ្វើដូចេ្នះ ដោយមានការចង្អុលបង្ហាញនិងការជួយពីអល់ឡោះនោះ ទ្រង់ពិតជាអភ័យទោសឱ្យពួកអ្នក ព្រោះថា ទ្រង់ជាអ្នកទទួលយកការសារភាពកំហុសបំផុត និងជាអ្នកអាណិតស្រឡាញ់បំផុតចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់