សូរ៉ា 2 · ជូស 1
Al-Baqarah · 2:55
وَإِذْ قُلْتُمْ يَا مُوسَىٰ لَنْ نُؤْمِنَ لَكَ حَتَّىٰ نَرَى اللَّهَ جَهْرَةً فَأَخَذَتْكُمُ الصَّاعِقَةُ وَأَنْتُمْ تَنْظُرُونَ
ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបាននិយាយថាៈឱមូសា. ពួកយើងមិនជឿអ្នកទេ លុះត្រាតែពួកយើងបានឃើញអល់ឡោះដោយផ្ទាល់នឹងភ្នែក។ពេលនោះរន្ទះបានបាញ់(សម្លាប់)ពួកអ្នកភ្លាម ខណៈដែលពួកអ្នកមើលឃើញផ្ទាល់នឹងភ្នែក។
តាហ្វសៀរ
ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែល)ចងចាំ នៅពេលដែលជីដូនជីតារបស់ពួកអ្នកបាននិយាយទៅកាន់ព្យាការីមូសាដោយភាពក្លាហានថាៈ ពួកយើងនឹងមិនជឿលើអ្នកជាដាច់ខាត លុះត្រាតែពួកយើងបានឃើញអល់ឡោះផ្ទាល់នឹងភ្នែក។ ពេលនោះ រន្ទះបានបាញ់សម្លាប់ពួកអ្នកភ្លាម ខណៈដែលពួកអ្នកកំពុងឃើញគ្នាទៅវិញទៅមក។ភ្លាម ខណៈដែលពួកអ្នកកំពុងឃើញគ្នាទៅវិញទៅមក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល