សូរ៉ា 2 · ជូស 1
Al-Baqarah · 2:53
وَإِذْ آتَيْنَا مُوسَى الْكِتَابَ وَالْفُرْقَانَ لَعَلَّكُمْ تَهْتَدُونَ
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានផ្ដល់ឱ្យមូសា នូវគម្ពីរ(តាវរ៉ត) ដែលមានការវែកញែក(រវាងខុសនិងត្រូវ)ដើម្បីពួកអ្នកនឹងទទួលបានការណែនាំដ៏ត្រឹមត្រូវ។
តាហ្វសៀរ
ហើយចូរពួកអ្នកចងចាំ ក្នុងចំណោមឧបការគុណនេះដែរ គឺនៅពេលដែលយើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរតាវរ៉ត ដែលជាការវែកញែករវាងខុសនិងត្រូវ និងបែងចែករវាងការចង្អុលបង្ហាញនិងភាពវង្វេង។ សង្ឃឹមថាតាមរយៈគម្ពីរនេះ ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញទៅកាន់ការពិត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល