សូរ៉ា 2 · ជូស 1
Al-Baqarah · 2:50
وَإِذْ فَرَقْنَا بِكُمُ الْبَحْرَ فَأَنْجَيْنَاكُمْ وَأَغْرَقْنَا آلَ فِرْعَوْنَ وَأَنْتُمْ تَنْظُرُونَ
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានញែកសមុទ្រ សម្រាប់ពួកអ្នក យើងក៏បានរំដោះពួកអ្នក ហើយយើងបានពន្លិចបក្សពួកហ្វៀរអោន ខណៈដែលពួកអ្នកមើលឃើញផ្ទាល់នឹងភ្នែក។
តាហ្វសៀរ
ហើយចូរពួកអ្នកចងចាំនូវឧបការគុណដែលយើងប្រទានឱ្យពូកអ្នក(អម្បូរអ៊ីស្រាអែល) នៅពេលដែលយើងបានញែកសមុទ្រសម្រាប់ពួកអ្នក ដោយយើងបានធ្វើឱ្យវាក្លាយជាផ្លូវស្ងួតដើម្បីឱ្យពួកអ្នកអាចដើរកាត់តាមវាបាន ហើយយើងក៏បានរំដោះពួកអ្នក និងបានពន្លិចសត្រូវរបស់ពួកអ្នក គឺហ្វៀរអោន និងបក្សពួករបស់គេនៅចំពោះមុខពួកអ្នក ខណៈដែលពួកអ្នកមើលឃើញពួកគេផ្ទាល់នឹងភ្នែក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល