សូរ៉ា 2 · ជូស 1
Al-Baqarah · 2:49
وَإِذْ نَجَّيْنَاكُمْ مِنْ آلِ فِرْعَوْنَ يَسُومُونَكُمْ سُوءَ الْعَذَابِ يُذَبِّحُونَ أَبْنَاءَكُمْ وَيَسْتَحْيُونَ نِسَاءَكُمْ ۚ وَفِي ذَٰلِكُمْ بَلَاءٌ مِنْ رَبِّكُمْ عَظِيمٌ
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានរំដោះពួកអ្នក ឱ្យរួចផុតពីបក្សពួកហ្វៀរអោន ដែលពួកគេឱ្យពួកអ្នកភ្លក្សរសជាតិ ទារុណកម្មយ៉ាងព្រៃផ្សៃ ដោយសម្លាប់កូនប្រុស និងទុកជីវិតកូន ស្រីរបស់ពួកអ្នក។ នេះជាការសាកល្បងមួយយ៉ាងធំពីម្ចាស់របស់ពួកអ្នក។
តាហ្វសៀរ
ហើយចូរពួកអ្នកចងចាំ ឱអម្បូរអ៊ីស្រាអែល! នៅពេលដែលយើងបានសង្គ្រោះពួកអ្នកឱ្យរួចផុតពីបក្សពួកហ្វៀរអោន(ផារ៉ាអុង) ដែលពួកគេបានឱ្យពួកអ្នកភ្លក្សរសជាតិទារុណកម្មយ៉ាងព្រៃផ្សៃបំផុត ដោយពួកគេសម្លាប់កូនប្រុសរបស់ពួកអ្នកដើម្បីកុំឲ្យមានអ្នកបន្តវង្សត្រកូលតទៅទៀត និងទុកជីវិតកូនស្រីរបស់ពួកអ្នកដើម្បីទុកធ្វើជាខ្ញុំបម្រើរបស់ពួកគេ ដោយពួកគេព្យាយាមធ្វើឱ្យពួកអ្នកអាម៉ាស់ និងអាប់ឱន។ ហើយការរំដោះពួកអ្នកពីកណ្តាប់ដៃហ្វៀរអោន(ផារ៉ាអុង) និងបក្សពួករបស់គេនោះ គឺជាការសាកល្បងមួយយ៉ាងធំពីម្ចាស់របស់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល