សូរ៉ា 2 · ជូស 1
Al-Baqarah · 2:48
وَاتَّقُوا يَوْمًا لَا تَجْزِي نَفْسٌ عَنْ نَفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا شَفَاعَةٌ وَلَا يُؤْخَذُ مِنْهَا عَدْلٌ وَلَا هُمْ يُنْصَرُونَ
ហើយចូរពួកអ្នកខ្លាចថ្ងៃមួយ(ថ្ងៃបរលោក)ដែលម្នាក់ៗ មិនអាចជួយអ្វីគ្នាបាន ហើយគេមិនទទួលយកការអន្ដរាគមន៍ និងមិនទទួលយកការលោះពីអ្នកណាម្នាក់ឡើយ ហើយពួកនោះក៏មិនត្រូវបានគេជួយដែរ។
តាហ្វសៀរ
ហើយចូរពួកអ្នកការពាខ្លួនរបស់ពួកអ្នកពីទណ្ឌកម្មនៅថ្ងៃបរលោក ដោយអនុវត្តតាមបទបញ្ជាទាំងឡាយ(របស់អល់ឡោះ) និងបោះបង់ចោលនូវប្រការទាំងឡាយដែលទ្រង់ហាមឃាត់។ (ថ្ងៃបរលោក)នោះគឺជាថ្ងៃដែលបុគ្គលម្នាក់ៗមិនអាចជួយអ្វីដល់គ្នាបានឡើយ ហើយគេក៏មិនទទួលយកការអន្ដរាគមន៍ពីនរណាម្នាក់ឱ្យទប់ស្កាត់គ្រោះថ្នាក់ ឬផ្តល់ប្រយោជន៍អ្វីនោះដែរ លើកលែងតែការអនុញ្ញាតពីអល់ឡោះ។ ហើយគេក៏មិនទទួលយកការលោះពីអ្នកណាម្នាក់នោះដែរ សូម្បីតែ(គេយក)មាសពេញផែនដី(មកលោះ)ក៏ដោយ ហើយពួកគេក៏គ្មានអ្នកជួយដែរនៅក្នុងថ្ងៃនោះ។ ប្រសិនបើថ្ងៃនោះ គ្មានការអន្តរាគមន៍ គ្មានការលោះ និងគ្មានការជួយទេនោះ តើត្រូវរត់ទៅទីណា?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល