សូរ៉ា 2 · ជូស 1
Al-Baqarah · 2:47
يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
ឱអំបូរអ៊ីស្រាអែល. ចូរចងចាំនូវនៀកម៉ាត់របស់យើង ដែលយើងបានផ្ដល់ឱ្យពួកអ្នក ហើយពិតប្រាកដណាស់ យើងបាន លើកតម្កើងពួកអ្នកជាងគេលើលោកិយនេះ(នៅសម័យនោះ)។
តាហ្វសៀរ
ឱបណ្តាកូនចៅរបស់ព្យារីយ៉ាក់កូប(អម្បូរអ៊ីស្រាអែល)! ចូរពួកអ្នកចងចាំនូវឧបការគុណរបស់យើងដែលយើងបានប្រទានឱ្យពួកអ្នកទាំងផ្នែកសាសនានិងលោកិយ។ ហើយចូរពួកអ្នកចងចាំថា ពិតប្រាកដណាស់ យើងបានលើកតម្កើងពួកអ្នកឲ្យល្អប្រសើរជាងគេលើលោកិយនេះនៅសម័យកាលនោះ តាមរយៈភាពជាព្យាការី និងភាពជាស្តេចផែនដី។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល