សូរ៉ា 2 · ជូស 1

Al-Baqarah · 2:51

وَإِذْ وَاعَدْنَا مُوسَىٰ أَرْبَعِينَ لَيْلَةً ثُمَّ اتَّخَذْتُمُ الْعِجْلَ مِنْ بَعْدِهِ وَأَنْتُمْ ظَالِمُونَ

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានសន្យា(កំណត់) ជាមួយមូសារយៈពេលសែសិបយប់។ ក្រោយមកនៅពេលដែល មូសាមិននៅ ពួកអ្នកបានយករូបសំណាកកូនគោមកគោរពសក្ការៈ ខណៈដែលពួកអ្នកគឺជាពួកដែលបំពាន។

តាហ្វសៀរ

ហើយចូរពួកអ្នកចងចាំ ក្នុងចំណោមឧបការគុណនេះដែរ គឺនៅពេលដែលយើងបានសន្យា(កំណត់ពេល)ជាមួយព្យាការីមូសា(ម៉ូសេ)រយៈពេលសែសិបយប់ ដើម្បីបំពេញនូវការបញ្ចុះគម្ពីតាវរ៉ត(គម្ពីរតូរ៉ា) ដែលជាពន្លឺនិងជាការចង្អុលបង្ហាញ។ ក្រោយមក ពួកអ្នកបានយករូបសំណាកកូនគោមកគោរពសក្ការៈនៅក្នុងអំឡុងពេលនោះ(អំឡុងពេលសែសិបយប់នោះ) ហើយតាមរយៈទង្វើរបស់ពួកអ្នកនេះ ពួកអ្នកគឺជាពួកដែលបំពាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់