សូរ៉ា 2 · ជូស 1
Al-Baqarah · 2:37
فَتَلَقَّىٰ آدَمُ مِنْ رَبِّهِ كَلِمَاتٍ فَتَابَ عَلَيْهِ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
បន្ទាប់មកអាដាំទទួលបានការណែនាំពីម្ចាស់របស់គេនូវ ពាក្យសារភាពកំហុស ហើយទ្រង់ក៏បានអភ័យទោសឱ្យគេ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុស ជាអ្នក អាណិតស្រឡាញ់បំផុត។
តាហ្វសៀរ
បន្ទាប់មក ព្យាការីអាហ្ទាំបានទទួលយកនូវការណែនាំពីម្ចាស់របស់គាត់នូវពាក្យសារភាពកំហុស ដូចមាននៅក្នុងបន្ទូលរបស់អល់ឡោះថា ៖﴿ قَالاَ رَبَّنَا ظَلَمْنَا أَنْفُسَنَا وَإِنْ لَمْ تَغْفِرْ لَنَا وَتَرْحَمْنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ ﴾(គេទាំងពីរបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងបានបំពានលើខ្លួនឯងហើយ តែបើទ្រង់មិនអភ័យទោស និងអាណិតស្រឡាញ់ដល់ពួកយើងទេនោះ ពួកយើងច្បាស់ជាស្ថិតក្នុងចំណោមអ្នកដែលខាតបង់ជាមិនខាន)។(ជំពូក អាល់អាក់រ៉ហ្វ វាក្យខណ្ឌទី23)។ ហើយអល់ឡោះក៏បានទទួលយកការសារភាពកំហុសរបស់គាត់ និងបានអភ័យទោសឱ្យគាត់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកទទួលយកការសារភាពកំហុសរបស់ខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល