សូរ៉ា 2 · ជូស 1
Al-Baqarah · 2:36
فَأَزَلَّهُمَا الشَّيْطَانُ عَنْهَا فَأَخْرَجَهُمَا مِمَّا كَانَا فِيهِ ۖ وَقُلْنَا اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ
ហើយស្ហៃតនបានធ្វើឱ្យពួកគាត់ទាំងពីរឃ្លាតចេញពី ឋានសួគ៌ និងធ្វើឱ្យឃ្លាតឆ្ងាយពីអ្វីៗដែលពួកគាត់ទាំងពីរធ្លាប់មាននៅទីនោះ។ ហើយយើងបានមានបន្ទូលថាៈ ចូរពួកអ្នក(អាដាំហាវ៉ា អ៊ីព្លីស)ចុះទៅរស់នៅ(លើផែនដី)ក្នុងភាពជាសត្រូវនឹងគ្នាចុះ ហើយផែនដីគឺជាកន្លែងរស់នៅរបស់ពួកអ្នក និងមានភាព សប្បាយរីករាយរហូតដល់អវសាននៃជីវិត។
តាហ្វសៀរ
ហើយស្ហៃតននៅតែញុះញង់ពួកគេទាំងពីរ និងតុបតែងលម្អ(ប្រការអាក្រក់ឲ្យមើលឃើញថាល្អ) រហូតដល់នាំឲ្យគេទាំងពីរ(ព្យាការីអាហ្ទាំ និងហាវ៉ា)ធ្លាក់ចូលទៅក្នុងអំពើបាបដោយការហូបផ្លែឈើពីដើមឃើដែលអល់ឡោះបានហាមឃាត់នោះ។ ជាលទ្ធផល អ្នកទាំងពីរគឺត្រូវបានអល់ឡោះបណ្តេញចេញពីឋានសួគ៌ដែលជាកន្លែងដែលពួកគេធ្លាប់រស់នៅ។ ហើយអល់ឡោះបានមានបន្ទូលទៅកាន់ពួកគេទាំងពីរ និងស្ហៃតនថាៈ ចូរពួកអ្នកចុះទៅរស់នៅលើផែនដីក្នុងភាពជាសត្រូវនឹងគ្នាចុះ។ ហើយផែនដី គឺជាកន្លែងរស់នៅនិងស្នាក់អាស្រ័យរបស់ពួកអ្នក និង(ជាកន្លែង)សើយសុខពីប្រការល្អៗដែលមាននៅក្នុងវា រហូតដល់អវសាននៃជីវិតនិងរហូតដល់ថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល