សូរ៉ា 2 · ជូស 1

Al-Baqarah · 2:35

وَقُلْنَا يَا آدَمُ اسْكُنْ أَنْتَ وَزَوْجُكَ الْجَنَّةَ وَكُلَا مِنْهَا رَغَدًا حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ

ហើយយើងបានមានបន្ទូលថាៈ ឱអាដាំ. ចូរអ្នកនិង ភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌នេះ ហើយចូរអ្នកទាំងពីរបរិភោគអំពីវា(ផលានុផល)ដោយរីករាយតាមសេចក្ដីត្រូវការចុះ តែអ្នកទាំងពីរមិនត្រូវទៅជិតដើមឈើមួយនេះឡើយ។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពាន។

តាហ្វសៀរ

ហើយយើង(អល់ឡោះ)បានមានបន្ទូលថាៈ ឱអាហ្ទាំ! ចូរអ្នក និងភរិយារបស់អ្នក(ហាវ៉ា)ស្នាក់នៅក្នុងឋានសួគ៌នេះចុះ ហើយចូរអ្នកទាំងពីរបរិភោគអំពីវា(ផលានុផល)ដោយក្តីរីករាយតាមសេចក្ដីត្រូវការចុះដោយមិនមានការខ្វះខាតអ្វីឡើយ គ្រប់ទីកន្លែងនៅក្នុងឋានសួគ៌។ តែអ្នកទាំងពីរត្រូវប្រុងប្រយ័ត្នមិនត្រូវទៅជិតដើមឈើមួយដើមនេះដែលយើងហាមអ្នកទាំងពីរមិនឱ្យបរិភោគអំពីវានោះ។ បើមិនដូច្នោះទេ អ្នកទាំងពីរនឹងស្ថិតនៅក្នុងចំណោមពួកដែលបំពាន ដោយប្រឆាំងនឹងបទបញ្ជដែលយើងបានបង្គាប់ប្រើទៅចំពោះអ្នកទាំងពីរជាមិនខាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់