សូរ៉ា 2 · ជូស 1

Al-Baqarah · 2:34

وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ أَبَىٰ وَاسْتَكْبَرَ وَكَانَ مِنَ الْكَافِرِينَ

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូលទៅ កាន់បណ្ដាម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូត១ចំពោះអាដាំ។ ពេល នោះពួកគេបានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លីស២ប៉ុណ្ណោះដែលវាបានប្រកែកនិងមានអំនួត ហើយវាក៏បានស្ថិតក្នុងចំណោម ពួកដែលប្រឆាំង។

តាហ្វសៀរ

អល់ឡោះបានបញ្ជាក់ប្រាប់ថា ពិតប្រាកដណាស់ ទ្រង់បានបញ្ជាឱ្យម៉ាឡាអ៊ីកាត់ស៊ូជោត(ក្រាបគោរព)ទៅចំពោះព្យាការីអាហ្ទាំ ជាការស៊ូជោតក្នុងន័យកោតសរសើរ និងគោរព(ពុំមែនក្នុងន័យគោរពសក្ការៈនោះទេ)។ ពេលនោះ ពួកគេបានស៊ូជោតទាំងអស់គ្នាដោយគោរពតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់ លើកលែងតែអ៊ីព្លីសដែលជាអម្បូរជិនប៉ុណ្ណោះដែលវាបានប្រកែកបដិសេធនឹងបទបញ្ជារបស់អល់ឡោះដែលឱ្យវាស៊ូជោត ហើយថែមទាំងមានអំណួតលើព្យាការីអាហ្ទាំថែមទៀត។ ហេតុនេះ វាក៏បានស្ថិតក្នុងចំណោមពួកដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់