សូរ៉ា 2 · ជូស 1
Al-Baqarah · 2:33
قَالَ يَا آدَمُ أَنْبِئْهُمْ بِأَسْمَائِهِمْ ۖ فَلَمَّا أَنْبَأَهُمْ بِأَسْمَائِهِمْ قَالَ أَلَمْ أَقُلْ لَكُمْ إِنِّي أَعْلَمُ غَيْبَ السَّمَاوَاتِ وَالْأَرْضِ وَأَعْلَمُ مَا تُبْدُونَ وَمَا كُنْتُمْ تَكْتُمُونَ
អល់ឡោះបានមានបន្ទូលថាៈ ឱអាដាំ. ចូរអ្នកប្រាប់ពួក គេនូវឈ្មោះអ្វីៗទាំងនេះ។ ហើយនៅពេលដែលអាដាំបានប្រាប់ពួក គេនូវឈ្មោះទាំងនេះរួច ទ្រង់បានមានបន្ទូលថាៈ តើយើងមិនបានប្រាប់ពួកអ្នកទេឬថាពិតប្រាកដណាស់យើងដឹងបំផុតនូវប្រការអាថ៌ កំបាំងនៃមេឃជាច្រើនជាន់និងផែនដី ហើយយើងដឹងផងដែរនូវអ្វីៗ ដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកបានលាក់បាំងនោះ?
តាហ្វសៀរ
ខណៈពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ព្យាការីអាហ្ទាំថាៈ ចូរអ្នកប្រាប់ពួកគេ(ម៉ាឡាអ៊ីកាត់)នូវឈ្មោះអ្វីៗដែលគេបានឲ្យឈ្មោះរួចទាំងនោះ។ ហើយនៅពេលដែលគាត់(ព្យាការីអាហ្ទាំ)បានប្រាប់ពួកគេនូវឈ្មោះទាំងនេះដូចអ្វីដែលម្ចាស់របស់គាត់បានបង្រៀនគាត់រួច អល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថាៈ តើយើងមិនបានប្រាប់ពួកអ្នកទេឬថា ពិតប្រាកដណាស់ យើងដឹងបំផុតនូវប្រការអាថ៌កំបាំងនៃមេឃជាច្រើនជាន់និងផែនដី ហើយយើងដឹងផងដែរនូវអ្វីៗដែលពួកអ្នកលាតត្រដាង និងអ្វីៗដែលពួកអ្នកបានលាក់បាំងនៅក្នុងខ្លួនរបស់ពួកអ្នកនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល