សូរ៉ា 2 · ជូស 1

Al-Baqarah · 2:32

قَالُوا سُبْحَانَكَ لَا عِلْمَ لَنَا إِلَّا مَا عَلَّمْتَنَا ۖ إِنَّكَ أَنْتَ الْعَلِيمُ الْحَكِيمُ

ពួកម៉ាឡាអ៊ីកាត់បានឆ្លើយថាៈ ឱទ្រង់មហាជ្រះស្អាត. ពួកយើងពិតជាមិនអាចដឹងក្រៅពីអ្វីដែលទ្រង់បានបង្រៀនពួក យើងនោះឡើយ។ ពិតប្រាកដណាស់ មានតែទ្រង់ម្នាក់គត់ដែល មហាដឹង មហាគតិបណ្ឌិត។

តាហ្វសៀរ

ពួកគេបានឆ្លើយ(ដោយទទួលស្គល់ពីភាពខ្វះខាតរបស់ពួកគេ និងបង្វិលឧត្តមភាពនោះទៅកាន់អល់ឡោះ)ថាៈ មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់ហើយចំពោះទ្រង់ ឱម្ចាស់របស់ពួកយើងអំពីការជំទាស់នឹងទ្រង់ក្នុងការសម្រេចរបស់ទ្រង់ និងច្បាប់បញ្ញត្តិរបស់ទ្រង់។ ពួកយើងពិតជាមិនដឹងអ្វីឡើយក្រៅពីអ្វីដែលទ្រង់បានបង្រៀនពួកយើងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលមហាដឹងដែលគ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ និងមហាគតិបណ្ឌិតលើការដាក់កិច្ចការអ្វីមួយចំកន្លែងរបស់វាដោយភាពខ្លាំងក្លារបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់